សេង វីរៈបុត្រ

នេះគឺខ្ញុំ

-ខ្ញុំបាទឈ្មោះ សេង វីរៈបុត្រ កើតនៅថ្ងៃទី​ ២២​ ខែ ធ្នូ ឆ្នាំ ​១៩៩៦។

-សព្វថ្ងៃនេះខ្ញុំជា ​សិស្ស​ថ្នាក់​ទី​ ៩ នៃវិទ្យាល័យ ជាស៊ីម​ សាមគ្គី រាជធានី ភ្មំពេញ។

-ធ្លាប់ទទួលបានចំណាត់ថ្នាក់៖

+លេខ ១ ទូទាំងវិទ្យាល័យ ឆ្នាំសិក្សា​​ ២០១០ ២០១១

     +លេខ ១ ទូទាំងរាជធានី ឆ្នាំ ២០១១

      +លេខ ១០ ទូទាំងប្រទេស ឆ្នាំ ២០១១

​ដោយសារតែ និស្ស័យនឹងការសិក្សាតាំងតែពីតូចមក ខ្ញុំ​តែង​តែ​ទទួល​ការ​កោត​សរសើរ​ ពីសំណាក់ លោកគ្រូ អ្នកគ្រូ និង ម៉ាក់ ប៉ាព្រមទាំង បង​ប្អូន លោកយាយ លោក​តាទាំងអស់គ្នា ( អេ! ខ្ញុំដូចជាអួត ខ្លួនឯងពេកហើយ! ប៉ុន្តែនេះជាការពិត)។ ពី​មុន​​មក មុខវីជ្ជា​ដែល​ខ្ញុំចូល ចិត្ត និង ពូកែជាងគេ គឺគណិតវិទ្យា។ ខ្ញុំមិនដែលមាន ចិត្ត​ធុញទ្រាន់ នឹងវា ម្តងណាឡើយ ណាមួយ​ខ្ញុំ​មាន​ប៉ា​ជា​គ្រូ​គណិត​វិទ្យា​ស្រាប់​ ដែល​​ជា​ហេតុ​នាំ​ឲ្យ​ខ្ញុំ ​ពេញ​​ចិត្ត​នឹង​សិក្សា​មុខ​វិជ្ជា​នេះ​។ហើយ​ចាប់​ពី​ពេល​នោះ​មក ​ខ្ញុំ​​តែង​​រំពឹង​​ថា​ នឹង​​អាច​​ក្លាយ​​ទៅ​ជា​សិស្ស​ពូកែ​ មួយ​រូប​ប្រចាំ​សាលា​ថែម​ទៀត​ផង​។ ប៉ុន្តែ​​មិន​​ដឹង​​ជា​​យ៉ាងម៉េចទេ មក​ដល់ថ្នាក់ទី ៩​ នេះ ខ្ញុំហាក់ដូចជាមិនសូវពូកែ ខាង​គណិតវិទ្យា​ដែល​មិន​រំពឹង​ថា​នឹង​អាច​យក​ជ័យ​លាភីសិស្សពូកែបាន( មិនសូវ ពូកែនេះ គឹ​មិន​មែន​មាន​ន័យ​​ថា​​អត់​​ចេះ​​ចាំ​​ទាំង​​អស់​​នោះ​​ទេ​​ គឺខ្ញុំ នៅតែពូកែគណិតវិទ្យាដដែល គឺ​ចំពោះ​តែ​មេរៀ​ន​​ក្នុង​សៀវ​​ភៅ​​តែប៉ុណ្ណោះ គ្រាន់​តែ​ថា​ បើឲ្យខ្ញុំធ្វើលំហាត់បែប សិស្សពូកែតែម្តង​ នោះ​​​ប្រាកថ​​​​ជាឆ​ទៅ​​មិន​រួច​ទេ!​ ) ដូច​នេះ​ហើយ​​ខ្ញុំក៏ងាកមករក រូប​វិទ្យា​វិញ​ថ្វី​ត្បិត​តែ​រូប​វិទ្យា​​​​នេះ​​ទើប​​តែ​​ទទួល​​​បាន​​ការ​បំប៉ន​ តាំង​ពី​ថ្នាក់​ទី​​​៧ ​មក​ក្តី​ ខ្ញុំ​ហាក់​ដូចជា​អាច​ឆាប់​ចាប់​បាន​នូវ​រូប​មន្ត​ទាំងអស់នោះ។ បន្តមក ខ្ញុំក៏សម្រេចចិត្ត យកមុខវិទ្យា រូបវីទ្យា មក​ប្រលង​​​សិស្ស​​ពូកែ​​ទូទាំង​​សាលា​ និង រាជធានី។

ថ្ងៃទី ២៥ និង​២៦​​ ខែ កុម្ភៈ ឆ្នាំ ២០១១

វាគឺជាថ្ងៃដែលខ្ញុំខំរចាំជាយូរមកហើយ។ នោះគឺការប្រលងជ្រើសរើស​សិស្ស​ពូកែ​ទូទាំង​រាជធានី​ភ្នំពេញ​ ដែលបានធ្វើ​ឡើ្ងងក្នុងវិទ្យាល័យ​ខ្ញុំ​ផ្ទាល់​តែ​ម្តង​។​ នៅពេល​នោះ​ខ្ញុំបានឃើញសិស្ស​ពូកែជា​ច្រើនរូប​ដែលមកពីវិទ្យាល័យ និង អនុវិទ្យាល័យនានា​ក្នុង​រាជធានីមកចូលរួម​ប្រលង​យ៉ាងគគ្រឹកគគ្រេង។ ហេតុនេះ​ហើយទើម​ខ្ញុំតែង​រំពឹង​ក្នុង​ចិត្តថា ខ្លួននឹង​ពុំអាចជាប់បានទេ តែទោះជា​យ៉ាងណា​ក៏ខ្ញុំ​នៅតែខំប្រឹង​ខ្លួនឯងទៅ​តាមសមត្ថភាពដែល​ខ្ញុំ​មាន។ ការប្រលងទៅប្រព្រឹត្តឡើងរយៈពេល ១ ថ្ងៃ​កន្លះ​ គឺ​ថ្ងៃ​ទី​១​ និងទី​ ២ ពេលព្រឹក ប្រលងទៅតាមមុខវជ្ជាឯកទេសនីមួយៗ និង​ ថ្ងៃទី១ ពេល​ថ្ងៃ​ ប្រលងវិញ្ញាសារ​វប្បធម៌ទូទៅ។

ថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០១១

មិនយូរប៉ុន្មានបន្ទាប់ពីការប្រលង លទ្ធផលក៏បានប្រកាស។ ពេលនោះខ្ញុំកំពុងតែឈរ​​ចាំ​ទិញ​បង្កាន់ដៃសិទ្ធ​ប្រលងសញ្ញាប័ត្រខាង​ក្រោយ​ទីចាត់ការ ស្រាប់តែ​រំពេច​នោះ​មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​​បាន​រត់​មក​ប្រាប់​ថា​​ខ្ញុំជាប់​លេខ​១ទូទាំង​រាជធានី។ ដំបូងខ្ញុំ​មិនជឿ​សោះ​ឡើយ​ ព្រោះ​​យើង​​តែង​​និយាយ​​លេង​អំពីការបាន​លេខ១នេះ។ បន្ទាប់មក​វាក៏បាន​នាំខ្ញុំ​ទៅ​មើល​​ក្រដាស​​លទ្ធផលពី​លោកគ្រូ។ លើកអើយ!! នេះជាការពិត!! ឈ្មោះ​ខ្ញុំ​នៅ​លើ​គេ​យ៉ាង​​ច្បាស់។​ ពេលនោះខ្ញុំ និង​ មិត្តខ្ញុំឯទៀតនាំគ្នាស្រែក​ហ៊ោ​ឡើង​យ៉ាងខ្លាំង​នៅ​ខាង​​មុខ​ទី​ចាត់​ការ។​ នេះខ្ញុំពិតជា​ស្មាន​មិនដល់ខ្លួនឯងថា​ធ្វើបាន​​ដូច​​នេះ​ទេ រហូត​សប្បាយ​​ចិត្ត​ពេក​​​​ដើរ​មិន​ចង់​រួច​។​

ថ្ងៃទី១ ទី២ និង ទី៣  ខែ មេសា ឆ្នាំ ២០១១

រយៈពេលមួយខែកន្លងកន្លងទៅយ៉ាងឆាប់រហ័សបន្ទាប់ពីការ​ប្រកាស​លទ្ធផល​ប្រលង​សិស្ស​ពូកែ។ ក្នុង​ចន្លោះ​រយៈពេលនេះ ខ្ញុំតែងចំណាយពេលវេលារៀងរាល់ថ្ងៃ ដេកផង អង្គុយផង ដើរផង មើលសៀវភៅ និង​ធ្វើលំហាត់តែម្នាក់ឯង។ រហូតមក​ដល់​ថ្ងៃទី ១ មេសា ​ការ​ប្រលង​ក៏បាន​មកដល់។ ខ្ញុំ​មាន​អារម្មណ៏​ភ័យ​ជាង​កាល​ពី​ប្រលង​លើក​មុន​ទៅ​ទៀត​។ ពេលនោះភ័យពេក ដល់​ធ្វើ​លំហាត់​មិន​ចង់កើត​។ ការ​ប្រលង​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​អស់​រយៈ​ពេល​ ៣ ​ថ្ងៃ​។ និងរង់ចាំដល់ថ្ងៃប្រកាស​លទ្ធផលមកដល់។​

ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០១១

ថ្ងៃនេះពិតជាភ័យណាស់រកអ្វីថ្លែងពុំរួច។ រងចាំការ​ប្រកាស​លទ្ធផលក៏យូរ។ រហូត​ដល់​ម៉ោង​លទ្ធផលក៏បានប្រកាសពីលេខ​ ១០ មកមុន។ ពេលនោះហើយ សម្រាប់​រូបវិទ្យា​ថ្នាក់​ទី ៩ ឈ្មោះខ្ញុំលឺ​មុនគេ។ ធ្វើឲ្យខ្ញុំ​ភ័នភាំងដើរ​ទៅ​អង្គុយកៅអី​ជ័យ​លាភី​ទាំង​មមីរ​មមើរ​ ព្រោះ​​នឹកស្មានខ្លួនឯងមិនត្រូវ។ សប្បាយចិត្តដល់ហើយទោះ​បី​បានលេខក្រោយ​គេ​ក៏​ដោយ​។

40 comments on “សេង វីរៈបុត្រ

  1. ឌីយ៉ា និយាយថា ៖

    រីករាយដែល​បាន​ស្គាល់! សូម​បន្ត​នូវ​ស្នាដៃ និង​អត្តចរិត​ល្អជាគំរូ​បន្តទៀតណា!

  2. cambomaths និយាយថា ៖

    ល្អមែន​ប្អូន​ប្រុស​! ប្រឹងឡើងទៀត!

  3. Lolli និយាយថា ៖

    បងសូមសរសើរប្អូន!បន្តការប្រឹងប្រែងបន្តទៀត។

  4. គឹម គីណាល់ និយាយថា ៖

    ហេ! ប្រវត្តិដូចញុំម៉េស?

  5. lyhourhuon និយាយថា ៖

    គីណាល់ដើមឡើយជាសិស្សពូកែមួយរូប ( គណិតវិទ្យា )​ តែដោយសារគេទទួលបានលេខ២ក្នុងការប្រឡងថ្នាក់សាលា ធ្វើឲ្យគេអាក់អន់ចិត្ដទើបសម្រេចចិត្ដយករូបវិទ្យាវិញ

  6. rainymathboy និយាយថា ៖

    មាន​មាន់​ថ្មី មាន​មាន់​ថ្មី! មិន​បាច់​ក្រុង​ទុក​ទេ ចាប់​ស្ងោរ​តែ​ម្ដង​ទៅ!!

  7. Pichdavid និយាយថា ៖

    សូស្តីវីរៈបុត្រ។ តើសុខសប្បាយជាទេ?

  8. ភារម្យ និយាយថា ៖

    សួស្តីប្អូនប្រុស អានខាងលើហើយ ឃើញថាគ្រាន់បើ!!! រីករាយបានស្គាល់

  9. ជ័យ សុភ័ក្រ្ត និយាយថា ៖

    ប្រវត្តិសិស្សពូកែពិតជាអស្ចារ្យមែន!!!!!

  10. ខ្ញុំចែករំលែក និយាយថា ៖

    ប្អូន​ស្គាល់​ សួន​ សុវឌ្ឈនាទេ?

    • sengvirakbuth និយាយថា ៖

      បាទបង! គាត់ជាសិស្សពូកែរូបវិទ្យាជ័យលាភីលេខ១ទូទាំងប្រទេស មកពីខេត្តកំពង់ចាម។​ត្រូវទេ? តាមពិតទៅខ្ញុំអត់ស្គាល់ទេ គឺដឹងថាគាត់ជាប់ ណាមួយទៀតនៅពេលប្រឡងលើកមុននោះ គឺខ្ញុំបានប្រឡងក្នុងបន្ទប់ជាមួយគាត់ដែរ។ ចុះបងត្រូវជាយ៉ាងម៉េចនឹងគាត់ដែរ?

  11. ខ្ញុំចែករំលែក និយាយថា ៖

    គេ​ជា​ប្អូន​ខ្ញុំ។ ​ខ្ញុំ​គ្រាន់​តែ​ចង់​សួរ​ប្អូន​រឿង Olympiads ណឹងណា? តើ​នៅ​ភ្នំពេញ​គ្រូៗ​មាន​ប្រាប់​ថា​គេ​ជ្រើស​រើស​យ៉ាង​ម៉េច​ដែល​ទេ?

  12. vankhea និយាយថា ៖

    រីករាយណាស់បានស្គាល់អ្នកខ្លាំង😀

  13. ពិតជាល្អមែន!!! សូមសរសើរ!!

  14. sengvirakbuth និយាយថា ៖

    មានហ៊ានទទួលទេ!

  15. sengvirakbuth និយាយថា ៖

    ចឹងសុំទទួលតិចៗ

  16. សុផាត និយាយថា ៖

    សុំស្គាល់សិស្សពូកែផង😀

  17. sengvirakbuth និយាយថា ៖

    ងាប់!!! ខំតែចាំស្តាប់!!​ហេហេហ!!

  18. តាន់ហុកហ៊ី និយាយថា ៖

    សួស្ទី!​ពិតជាមានប្រវត្តិល្អគួរឲ្យគំរូណាស់!ពិតជាពូកែមែនសិស្សពូកែរូបវិទ្យា។

  19. love physics និយាយថា ៖

    hi i am also good student at physics too . I love physics very much but I am not pass good student in country I just good student in province and now I grade 10 and I’d like to know you , ,,

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s