លំហាត់លេងៗសិស្សពូកែ


1-អ្នកជិះ​កង់​ម្នាក់​ចេញ​ដំណើរ​ពី​ទីក្រុង​ A ទៅ​ទីក្រុង​ B ហើយទៅដល់ទីក្រុង B ដោយ​ល្បឿន​ថេរ​។​ បើ​គាត់​បង្កើន​ល្បឿន​  ​3 km/h នោះ​គាត់​ទៅ​ដល់​ទីក្រុង​  B មួយ​ម៉ោង​មុន​​ពេល​​កំណត់​។ ​ផ្ទុយ​​ទៅ​​វិញ​​បើ​គាត់​បន្ថយ​ល្បឿន​​  2 km/h នោះ​​គាត់​​នឹង​​ទៅ​​​ដល់​​​ក្រោយ​​ពេល​​កំណត់​​មួយ​ម៉ោង​។​គណនារយៈពេល​ចរពីទីក្រុង A ទៅទីក្រុង B នៃល្បឿនអ្នកជិះកង់ និង ចម្ងាយ​ចរ​ពី​​ទីក្រុង​ A​ ទៅ​ទីក្រុង​ B​។​

2-កាឡូរីម៉ែត​ស្ពាន់មួយមានម៉ាស​0,50 kg និង មានទឹក 0,50 kg នៅ 30 អង្សារ​។​គេ​បញ្ចូល​​ចំហាយ​​ទឹក​​ 0,008 kg ពុះ​​ទៅ​​ក្នុង​​កាឡូរីម៉ែត​​នោះ។ណនា​សីតុណ្ហភាព​សម្រេច​នៃល្បាយ?​  បន្ទាប់​មក​ គេបង់ទឹកកកនៅ 0 អង្សារ​មាន​ម៉ាស​ 0,80 kg ចូល​ទៅ​ក្នុង​កាឡូរី​ម៉ែត​​​នោះ​​​ទៀត​​។ គណ​នា​​​សីតុណ្ហភាព​​​សម្រេច​​និង​សមាស​ភាព​ល្បាយ?

3-គេ​​បូ​មទឹ​ក 500 000 L ពី​អណ្តូ​ងមួយ​ចូ​លទៅ​ក្នុង​អាង​កម្ពស់​ 25 m ពី​នីវ៉ូ​អណ្តូង​ដោយ​ប្រើ​ម៉ាស៊ី​នបូម​ទឹក​​មួយ​។ តើ​គេ​ត្រូវ​ចំណាយ​ប្រាក់​អស់​ប៉ុន្មាន ដើមុំបី​ទិញ​សាំង​ចាក់​ម៉ាស៊ីន​ឲ្យ​ដំណើរ​ការ​ ក្នុង​ប្រតិបត្តិការ​នេះ? បើសាំង​មាន​អំណាច​កម្តៅ​ 46.10^6 j/kg ហើយ​មានម៉ាស​មាឌ​ 0,72 kg/L។ ម៉ាស៊ីន​មាន​ទិន្ន​ផល​​ 15 % ហើយ​សាំង​​មួយ​លីត​​​ថ្លៃ​​ 2 500 រៀល​។ ទឹក មួយលីត មានម៉ាស ១ ​គីឡូ​ក្រា​ម។

4- គេធ្វើពិសោធន៏តូរីសែលីដោយប្រើបំពង់កែវ និងផើងកែវមានរាងជាស៊ីឡាំង​ដូច​គ្នា​ ហើយ​មានអង្កត់ផ្ចិត​ 1cmនិង 5cm ។ តើកំពស់បារតក្នុងបំពង់កែវឈរថយ​អស់ប៉ុន្មាន​ និងកំពស់​បារត​ក្នុង​ផើង​កែវ​កើន​ឡើង​បានប៉ុន្មាន កាលណា​សំពាធបរិយាកាស​ថយ​ចុះ​អស់​មួយភាគ​រយ​អាត់ម៉ូស្វ៊ែ​?​ (គេ​មិន​គិត​កំរាស់​កែវ​ទេ)។

2 comments on “លំហាត់លេងៗសិស្សពូកែ

  1. phal sopheaktra និយាយថា ៖

    Bong This website is very good for me . Do you mind If I want to get to get physics book ? Think you lucky for me .

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s