សំនួរទាក់ទងសម្ពាធ


1-​ពេលឈរ និង ពេលដើរ តើពេលណាសម្ពាធ​របស់​មនុស្ស​លើ​ផ្ទៃ​ដី​ធំ​ជាង?

2-​មនុស្សម្នាក់ឈរជើងទាំងពីរលើដី។ តើគេធ្វើយ៉ាងណា​ដើម្បី​ឲ្យសម្ពាធ​លើ​ផ្ទៃ​ដី​កើន​ឡើង​ពីរដង​ភ្លាមៗ?

3-ហេតុអ្វីបានជាកង់ក្រោយ​នៃ​រថយន្តដឹកទំនិញ​ផ្អោបជាប់​គ្នា​ពីរៗ​ ចំនែក​កង់​មុខ​មាន​តែ​មួយ?

4-នៅពេលដេរប៉ះខោអាវ គេច្រើន​ពាក់​ចិញ្ចៀន​លោហៈ​ស្តើង​តែ​ទទឹង​ធំនៅ​ចុង​ចង្អុល​ដៃ​។ ផ្អែកលើ​សញ្ញាណ​អំពី​សម្ពាធ​ ចូរ​បកស្រាយ​អត្ថប្រយោជន៏​នៃ​ចិញ្ជៀន​នោះ?]

5- សម្ពាធនៃម៉ាស៊ីនសណ្តោងមួយគ្រឿង​លើ​ផ្ទៃ​ដី​ ប្រហែល​នឹង​សម្ពាធ​នៃ​មនុស្ស​ដែល​ឈរ​លើ​កែង​ជើង​។ ហេតុ​អ្វី​បានជា​នៅ​ពេលម៉ាស៊ីន​សណ្តោង​ថិត​លើ​ដុំ​ឥដ្ធ ដុំ​ឥដ្ធ​បែក ចំនែក​មនុស្ស​ឈរ​លើ​ដុំ​ឥដ្ធ​ ដុំឥដ្ធ​មិន​បែក?

6-អ្នកធ្លាប់រស់នៅវាលទំនាប នៅពេលឡើងទៅរស់នៅលើភ្នំខ្ពស់​ច្រើន​មាន​ជម្អឺ​ម្យ៉ាង​ហៅថាជម្អឺតំបន់ភ្នំ។ ភ័ស្តុតាងមួយក្នុង​ចំនោមភ័ស្តុតាងទាំងឡាយនៃជម្អឺនេះគឺមានហូរ​ឈាមតាម​ច្រមុះ​ និង​ តាមត្រចៀក ហេតុអ្វី? ( សម្គាល់៖ ក្នុង​ខ្លួន​មនុស្ស ក្នុងសាច់ដុំ ក្នុង​ឈាមនិង​ក្នុង​ចន្លោះរវាង​សរីរាង្គ​ផ្សេងៗ ក៏មាន​ខ្យល់និង​ឧស្ម័ន​ផ្សេងទៀតដែរ)។

ចម្លើយ

1- នៅពេលដើរ សម្ពាធកើតមានធំជាងសម្ពាអនៅពេលឈរ ពីរដងព្រោះនៅពេលដើរមាន​ផ្ទៃ​រង​សម្ពាធ​តូច​ជាង​ពេល​ឈរ​ ​ដែល​ត្រូវ​លើ​កជើង​មួយ​ឡើ​ង ម្យ៉ាង​ទៀត​ពេល​ខ្លះ​ជើង​ប៉ះ​ដី​បាន​តែ​ជើង​ខាងមុខទេ ឯកែងមិនបានប៉ះ​​នឹង​ផ្ទៃ​ដី​ទេ​។​

2- ដើម្បីឲ្យសម្ពាធកើនឡើងពីរដងភ្លាម គេត្រូវលើកជើងម្ខាងឡើង ដែលនាំឲ្យផ្ទៃរងសម្ពាធនៅសល់តែពាក់កណ្តាល ពេលនោះ​សម្ពាធ​នឹង​កើន​ឡើង​ពិរ​ដង។

3-ដោយសារតែផ្នែកខាងក្រោយនៃរថយន្តគឺសម្រាប់ផ្ទុកទំធ្ងន់ៗ ទើបបានជាគេដាក់កង់ផ្ងោបគ្នាពីរ ដើម្បីបន្ថយសម្ពាធ​ផ្នែក​ខាង​ក្រោយ​នៃ​រថយន្ត​​នោះទៅ​លើ​​ផ្លូវ​ថ្នល់ ព្រោះកាលណាផ្ទៃរងសម្ពាធ​ ឬ ក្រលាផ្ទៃប៉ះកាន់​តែ​​ធំ នោះ​សម្ពាធ​នឹង​ថយ​ចុះ។

4-​ នៅពេលគេដេរ ប៉ះ​ខោ​អាវ គេពាក់​ចិញ្ចៀនលោហៈនៅចុង​ចង្អុល​ដៃ ដើម្បីទប់ម្ចុល។ បើ​ទប់នឹង​ចង្អុល​ នោះ​ចុង​ម្ចុល​ស្រួច​​នឹង​​ចាក់​​មុត​​ដៃ​។ ​បើ​ទប់​ម្ចុល​ដោយ​ចិញ្ចៀន​ សម្ពាធ​នឹង​ថយ​ចុះ​យ៉ាង​ច្រើន ព្រោះ​ចុង​ម្ចុល​សង្កត់​លើ​ចិញ្ចៀន ហើយ​ចិជ្ចៀន​សង្កត់​លើ​ចុង​ចង្អុល​ដៃ នោះ​ក្រលាផ្ទៃ​ធំ​ជាង​យ៉ាង​ច្រើន​ ដៃមិន​មុត​ឈឺ។ ដូចនេះ គេពាក់​ចិញ្ចៀន​​លោហៈ​ទប់​ចុង​ម្ចុល​ដើម្បី​បន្ថយ​សម្ពាធ ដោយវិធី​បង្កើ​ក្រលា​ផ្ទៃ​រង​សម្ពាធ។

5- សម្ពាធនៃម៉ាស៊ីនសណ្តោង និង នៃមនុស្សលើផ្ទៃដីមានភាពប្រហែលគ្នា ប៉ុន្តែសម្ពាធនៅ​លើ​​ដុំ​​ឥដ្ធ​មាន​​ភាព​​ប្រហេល​​គ្នា​។ ​នៅ​ពេល​ម៉ាស៊ីន​នៅ​លើ​ដុំ​ឥដ្ធ​នោះ​ ក្រលា​ផ្ទៃ​ប៉ះ​របស់​វា​តូច​ជាង​នៅ​លើ​ផ្ទៃ​ដី​ ដែល​​ជា​​ហេតុ​​នាំ​​ឲ្យ​​សម្ពាធ​កើន​ឡើង​ ទើប​ដុំឥដ្ធ​បានបែក​។ ចំនែកឯមនុស្សវិញ ផ្ទៃរងសម្ពាធពេល​ឈរ​លើដី​ និង​ ពេល​ឈរ​លើ​​ដុំ​ឥដ្ធ ​​មាន​​ភាព​​ប្រហាក់​​ប្រហែល​​គ្នា ​​ដែល​នាំឲ្យ​សម្ពាធមិន​មានការផ្លះប្តូរច្រើន ទើប​ដុំ​ឥដ្ធ​មិន​បែក​។​

6-​ ជម្ងឺនេះកើតឡើងដិយ​សារ​ ក្នុងខ្លួនរបស់ពួកគេនៅមានសម្ពាធធម្មតានៅឡើយ (តំបន់វាលទំនាប) នៅ​ពេល​ដែល​គេ​ឡើង​លើភ្នំ សម្ពាធបរិយាកាសខាងក្រៅខ្លួនពួកគេទាបជាងសម្ពាធធម្មតាក្នុងខ្លួន ដែល​ជា​ហេតុ​នាំ​ឲ្យ​ សម្ពាធ​ខាង​ក្នុង​រុញ​ច្រាន​ឈាម​ឲ្យ​ចេញ​មក​ក្រៅ​តាម​ច្រមុះ ​និង​​ ត្រចៀក​។​

4 comments on “សំនួរទាក់ទងសម្ពាធ

  1. lyhourhuon និយាយថា ៖

    1 ពេលដើរ​ ។
    2 ត្រូវឡើកជើងម្ខាង ។

    សូមឆ្លើយ២សំនួរសិនតើបានពិន្ទុប៉ន្មានដែរ ?

  2. lyhourhuon និយាយថា ៖

    តើត្រូវបាន 0,1 % ទេ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s