បង្កើតថ្មពិលងាយៗពី Coca Cola


ខ្ញុំបានរក​ឃើញ​អត្ថបទ​មួយនេះ​ក្នុងគេហទំព័រ​បរទេស​មួយ។ ទោហជាយ៉ាងណាខ្ញុំក៏មិនទាន់​បាន​ធ្វើ​ការ​ពិសោធន៏​ខ្លួនឯង​នៅឡើយដែរ។ តែ​ខ្ញុំ​សង្ឃឹម​ថា​មិត្ត​អ្នកអាន​នឹង​ពេញ​ចិត្ត​វា។
វាគឺជា​ថ្មពិល​មួយ​ដែល​បង្កើត​ឡើងដោយ​វត្ថុ​ធាតុងាយៗ​។

ថ្មពិលប្រើជាមួយ អាលុយម៉ញ៉ូម និង ទង់ដែង

១- ដំបូង​អ្នក​ត្រូវ​មានកែវ​ជ័រមួយ រួច ចាក់ភេសជ្ជៈ​​  Coca Cola ចូលឲ្យល្មពេញកែវ។

២-​ បន្ទាប់មកអ្នកត្រូវការបន្ទះអាលុយមីញ៉ូមមួយសន្លឹកតូច។ យើងអាចរកបន្ទះអាលុយមីញ៉ូម​នេះ​បាន​ដោយ​កាត់​ចេញ​ពីសំបក​កំប៉ុង​ Coca Coca ផ្ទាល់តែម្តង​។ ប៉ុន្តែអ្នក​ចាំបាច់​ត្រូវ​ខាត់​វា​នឹង​សម្លឹកខាត់​ឲ្យបានស្អាត​សិនទាំង​ក្នុង​នឹង​ក្រៅ​សំបក​ដើម្បី​កុំ​ឲ្យវា​នៅមាន​ជាតិ​ពណ៌​ថ្នាំជាប់​នឹង​សន្លឹក​អាលុយ​មីញ៉ូម​នោះ។

៣-​ អ្នកក៏ត្រូវការសន្លឹក​ទង់​ដែង​មួយដូចគ្នា​ដែរ។​ អ្នកអាច​រកវា​បាន​នៅក្នុងខ្សែភ្លើង ដែលអាច​យក​មក​រុំ​ជា​ដុំ​ល្មម​ដែល​អាច​ប្រើ​ការ​បាន​។​

ថ្មពិលមួយនេះអាចផលិតបាន 3/4 វ៉ុល។

ម្យ៉ាង​វិញទៀតអ្នកក៏អាចយកសន្លឹកស័ង្កសី​មក​ប្រើ​ជំនួសអាលុយមីញ៉ូមក៏បានដែរ​ ដែលវាអាច​ផលិត​តង់ស្យង​បានជាង  ១​ វ៉ុល។

ថ្មពិលប្រើជាមួយ ស័ង្កសី និង ទង់ដែង

8 comments on “បង្កើតថ្មពិលងាយៗពី Coca Cola

  1. គឹម គីណាល់ និយាយថា ៖

    តើត្រូវ​ តយ៉ាងម៉េចទៅ??? តជាមួយអាគុយ?

    • sengvirakbuth និយាយថា ៖

      អុ! បងគីណាល់ចង់មានន័យថាម៉េច? ខ្ញុំអត់យល់សំណួររបស់បងទេ! តើអាចបញ្ជាក់ច្បាស់ជាងនេះបានទេ?
      វាគឺជាថ្នពិលទៅហើយ តើយើងចាំបាច់អីទៅតជាមួយអាគុយទៀតនោះ។

  2. Mr.Panda និយាយថា ៖

    សូមជួយដាក់ប្រភពឲ្យមើលផង​:D

  3. បុរិន្ទ និយាយថា ៖

    កុំសាកផ្តេសផ្តាសប្រយ័តផ្ទុះបែកភ្នែក

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s