លំហាត់ចលនាត្រង់ប្រែប្រួលស្មើរ


១- រថយន្តមួយមានចលនាស្ទុះស្មើរដោយល្បើនដើម​ 3 m/s និង​មាន​សំទុះ 0,25 m/s2 ។ រថយន្តមួយទៀត​គិត​ចាប់​ពី​ពេល​តំនាល​គ្នា​ មាន​ចលនា​យឺត​ស្មរ​ដោយ​ល្បឿន​ដើម​ 15 m/s និង​សំទុះ​ -1,25 m/s2 ។ តើ​រយៈពេល​ប៉ុន្មាន​ក្រោយ​មក​ទើប​វា​មាន​ល្បឿន​ស្មើរគ្នា?​ គណនា​ល្បឿន​នោះ​។ គណនា​ចំងាយ​ចរ​នៃ​រថយន្ត​នីមួយៗ​ក្នុង​រយៈពេល​នោះ។

២- យន្តហោះមួយគ្រឿង​រត់​លើ​ផ្លូវ​ស្មើរ​នៃ​វាល​យន្តហោះ​ 790 m ដើម្បីយកសំទុះ​។​ នៅ​ពេល​ចេញ​ផុត​ពី​ផ្ទៃ​ដី​ វា​មាន​ល្បឿន​ V = 240 km/h ។​យន្តហោះ​មាន​ចល​នា​ស្ទុះ​ស្មើរ​។ គណនា​រយៈពេល​ដែល​យន្តហោះ​ ហោះ​យក​សំទុះ និង សំទុះនៃ​ចលនា​នោះ។

៣-រទេះភ្លើងមួយឈប់ 20s ក្រោយពេលល​ចាប់​ហ្វ្រាំង។​ ក្នុង​រយៈពេល​នោះ​គេ​ចរ​បាន​​ 120m ។​ កំនត់​ល្បឿន​រទេះ​ផ្លើង​នៅ​ពេល​ចាប់​ផ្តើម​ចាប់​ហ្វ្រាំង​ និង​សំទុះ​របស់​វា។

៤-ម៉ាស៊ីន​ស្ទូចមួយគ្រឿង​​ ផ្លាស់ទី​ដោយ​ល្បឿន​ V1= 2,25 km/h  ក្នុង​រយៈពេល 1s ​ រួច​បន្ត​ដោយ​ល្បឿន​ V2=3,6 km/h ក្នុង​រយៈ​ពេល​ 1s  និង​ទី​បញ្ចប់​ដោយ​ល្បឿន​ V3=5,18 km/h  ក្នុង​រយៈពេល​ 1s ទៀត។ ចូរ​កំណត់​ល្បឿន​មធ្យម​នៃ​ម៉ាស៊ីន​ស្ទូច​ក្នុង​រយៈពេល នោះ​ដោយ​ដឹង​ថា​រាល់​វិនា​ទី​ខា​ង​លើនេះ​ម៉ាស៊ីន​ខាង​លើ​នោះ​។​ ម៉ាស៊ីន​នោះ​មាន​ចលនា​ស្មើរ​ ហើយ​រយៈពេល​ផ្លាស់ទី​ពី​ល្បឿន​មួយទៅ​ល្បឿន​មួយទៀត​អាច​ចោល​បាន។

៥-​ឡាន​មួយ​ចុះ​ចំណោទ​ដោយ​ចលនា​ស្ទុះ​ស្មើរ​មាន​សំទុះ​ 0,8 m/s2 ចំណោទ​ប្រ​វែង​ 40 m ។ ក្រោយ​ពី​ចុះ​ចំនោទ​នោះ​ហើយ​ ឡាន​នោះ​មាន​ចលនា​យឺត​ស្មើរ​វិញ​ហើយ​ឈប់​ក្នុង​រយៈពេល​ 8s ។​ កំណត់​សំទុះ​ និង​ចំងាយ​ចរ​ក្នុង​ចលនា​យឺត​ស្មើ។

៦-គ្រាប់​កាំភ្លើង​មួយ​ចេញ​ពី​កាណុង​ដោយ​លល្បឿន​ 300 m/s ។​កាណុង​ប្រ​វែង​ 64 cm ។​ កំណត់សំទុះ​និង​រយៈពេល​នៃ​ចលនា​ ដោយ​ឧបមាន​ថា​គ្រាប់​កាំភ្លើង​ជា​ចលនា​ស្ទុះស្មើរ។

6 comments on “លំហាត់ចលនាត្រង់ប្រែប្រួលស្មើរ

  1. តាន់ហុកហ៊ី និយាយថា ៖

    លំហាត់ទី១រយ: ពេលវាគឺ 8s មែនទេ?

  2. អរគុណបុត្រ !!
    ខ្ញុំរកឃើញហើយ !!

    អរគុណ !!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s